ហើប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របើកងើបឃ្លាតពីទីប្រក្រតី ។
ឧទាហរណ៍៖ ក្តារជញ្ជាំងហើប។
អណ្តែតងើបខ្ពស់ឡើង ។
ឧទាហរណ៍៖ លុះកើបយកស្រូវខ្លះចេញទៅ មាឌទូកហើបពីក្នុងទឹកបាន មួយចំអាម។
លើក ឬក្រោកឲ្យឃ្លាតឡើងបន្តិច (បង្ហើប) ។
ឧទាហរណ៍៖ ទាញឡើងឲ្យហើប លើកមិនហើប; ក្រោកមិនហើបពីកន្ទេល។
បញ្ចេញវាចាឬចេញស្តី។
ឧទាហរណ៍៖ ទុកជាស្តីឲ្យយ៉ាងណាក៏មិនហ៊ានហើប ។
ហើបមាត់ បើកមាត់ឬហាមាត់ស្តី ។ ហើបមាត់មិនរួច ស្ងៀមឈឹង; ស្តីថាមិនកើត មិនហ៊ានស្តីថា ។ ហើបហា ហាមាត់ឬបើកមាត់ស្តី ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖