ហូល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធលើកជាគោមជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំពោះនិងសេចក្តីពេញចិត្តនៃអ្នកត្បាញ ជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវរបស់ស្រ្តីខ្មែរ។
ឧទាហរណ៍៖ ហូលប្រុស ហូលស្រី ។ហូលជរ ហូលដែលត្បាញលើកជាក្បាច់ជរត្រង់ជាយ ។ ព. កា. ថា : មេបាស្លៀកហូលជរ សម្តីខ្ទរប្រកាន់ច្បាប់ ឲ្យត្រូវតាមទម្លាប់ សណ្តាប់ធ្នាប់ទម្រង់ការ ។ ពីបូរាណព្រេងព្រឹទ្ធ ត្រូវតែគិតតាមវោហារ ចាស់ទុំជាអាចារ្យ ទើបកិច្ចការបានចម្រើន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖