Posted on Leave a comment

តើពាក្យ «ហូរ» មានន័យដូចម្ដេច ?


ហូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឥល​ជ្រុល​ទៅ​ឯង នៃ​ទឹក​ ឬ​វត្ថុ​រាវ នៃ​ខ្សាច់​ជាដើម ។
ឧទាហរណ៍៖ ទឹក​ហូរ ឈាម​ហូរ ទឹក​ភ្នែក​ហូរ​រហាម ។

                      បោល​ជ្រំ​ៗ​ជើង (ចំពោះ​តែ​គោ ក្របី)។
ឧទាហរណ៍៖ គោ​ហូរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ.) រឥល​ឥត​ទើស​ទាក់ មិន​រអាក់​រអួល : និយាយ​ហូរ មើល​សំបុត្រ​ហូរ; សម្តី​ហូរ ។ ហូរ​ហៀរ (ម. ព. ហៀរ) ។ ហូរ​ហែកិ. វិ. ដែល​ហែ​ៗ​គ្នា​មិន​ដាច់ ដែល​ចេះ​តែ​មាន​បន្ត​គ្នា​មិន​ដាច់ : មាន​គេ​ទៅ​មក​ហូរ​ហែ ។ ព. ទ. បុ. បែក​ជា​អូរ​ហូរ​ទៅ​ជា​ស្ទឹង (មើល​ក្នុង​ពាក្យ បែក) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ.) រឥល​ឥត​ទើស​ទាក់ មិន​រអាក់​រអួល : និយាយ​ហូរ មើល​សំបុត្រ​ហូរ; សម្តី​ហូរ ។ ហូរ​ហៀរ (ម. ព. ហៀរ) ។ ហូរ​ហែកិ. វិ. ដែល​ហែ​ៗ​គ្នា​មិន​ដាច់ ដែល​ចេះ​តែ​មាន​បន្ត​គ្នា​មិន​ដាច់ : មាន​គេ​ទៅ​មក​ហូរ​ហែ ។ ព. ទ. បុ. បែក​ជា​អូរ​ហូរ​ទៅ​ជា​ស្ទឹង (មើល​ក្នុង​ពាក្យ បែក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply