ហូប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគភោជនាហារ (ស៊ី) ។ សម្តីសម្រាប់ហៅការបរិភោគនៃមនុស្សស្មើភាពនឹងខ្លួនឬតូចជាងខ្លួន ដោយសេចក្ដីគួរសម ជាសម្តីខ្ពស់ជាងពាក្យ អាស្រ័យ ទាបជាងពាក្យ ពិសា។
ឧទាហរណ៍៖ អ្នកហូបបាយហើយឬនៅ ? ឯងរាល់គ្នាម៉េចក៏មិននាំគ្នាហូបបាយឲ្យហើយពីថ្ងៃពីភ្លឺទៅ ?
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត