ហុង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូររុំព័ទ្ធជាសំណុំ ជាដុំមូល
ឧទាហរណ៍៖ ហុងអំបោះ។
ខ្ចប់ដោយក្រដាសឲ្យជាកញ្ជប់រាងមូលឈរ ឬចងក្របួចសំពត់ឲ្យជាថង់រាងមូលឈរច្រកគ្រាប់អ្វីៗ
ឧទាហរណ៍៖ ហុងស្ករ-ស ហុងអង្ករ។
ចម្អិនសាច់ជ្រូកដោយគ្រឿងផ្សំស្រដៀងនឹងខ ។
ឧទាហរណ៍៖ ហុងសាច់ជ្រូក ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ជ្រូកដែលចម្អិនដោយផ្សំគ្រឿងស្រដៀងនឹងខ
ឧទាហរណ៍៖ ហុងជ្រូក ។
រមូរសរសៃអំបោះឬខ្សែឆ្មារដែលមូររុំព័ទ្ធជាដុំមូល ។
ឧទាហរណ៍៖ អំបោះមួយហុង ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សាច់ជ្រូកហុង ។
ដែលហុងហើយ ។
ឧទាហរណ៍៖ អំបោះហុង; ជ្រូកហុង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖