ហិមៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ហិម ) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ ( ព្រះចន្ទ្រ )។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។ ហិមទ្យោតិ ( ទ្យោត ) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ ( ព្រះចន្ទ្រ ) ។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា ។ ហិមវ័ន្តឬ—វា,—វាន្ត(—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត ( ភ្នំហិមាល័យ ) ។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។ ហិមាគម ( —គំ; សំ. បា. < ហិម + អាគម “ជាទីមក” ) កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។ ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ” ) ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត ) ។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ ល ។
ទឹកសន្សើម ទឹកដែលហួតទៅជាផ្សែង ហើយត្រូវត្រជាក់កកជាសំណុំ រួចធ្លាក់ចុះពីអាកាសវេហាស៍មកដី។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ហិម ) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ ( ព្រះចន្ទ្រ )។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។ ហិមទ្យោតិ ( ទ្យោត ) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ ( ព្រះចន្ទ្រ ) ។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា ។ ហិមវ័ន្តឬ—វា,—វាន្ត(—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត ( ភ្នំហិមាល័យ ) ។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។ ហិមាគម ( —គំ; សំ. បា. < ហិម + អាគម “ជាទីមក” ) កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។ ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ” ) ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត ) ។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖