Posted on Leave a comment

តើពាក្យ «ហា» មានន័យដូចម្ដេច ?


ហា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របើក​ហើយ​ច្រហ​ឡើង; ធ្វើ​ឲ្យ​របើក​ហើប​ឡើង; បើក​មាត់​ច្រហ​ឡើង។
ឧទាហរណ៍៖ ហា​មាត់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរបើកហើបឡើង, ដែលប្រេះហើបច្រហ : លៀសហាលថ្ងៃហា, ផ្លែសំរោងទុំប្រេះហា ។ ហាទៅត្រង់ណាចេះតែកើតការ និយាយទៅត្រង់ណាចេះតែកើតការទាំងអស់ ។ ហាមាត់មិនរួច ហើបមាត់ស្ដីមិនកើត ឬហើបមាត់ស្ដីថាមិនកើតព្រោះទើសទាល់។ ហាហៅ ស្រែកហៅ ( ព. កា. ) អ្នកមានពូជផៅ ឃើញភ្ញៀវហាហៅ ចៅរ៉ៅរាក់ទាក់ ចរចាស្មោះស្មើ អើពើដោយស្ម័គ្រ ហៅលោកហៅអ្នក តាមការប្រាស្រ័យ ។ ល ។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស.ល. ហា ) ប្រាំ ( ៥ )
ឧទាហរណ៍៖ ចោរហារយ ចោរប្រាំរយ( មានប្រើខ្លះតែក្នុងសាស្ត្រាបុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply