Posted on Leave a comment

តើពាក្យ «ហរិ» មានន័យដូចម្ដេច ?


ហរិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះនារាយណ៍; ព្រះឥន្ទ្រ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ព័ណ៌លឿង។ ល ។ គុ. បៃតង; លឿង ។ ហរិចន្ទន៍ ចន្ទន៍លឿង ។ ហរិរក្ខ ឬ-រក្ស ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍។ ព្រះបរមនាមនៃក្សត្រិយ៍កម្ពុជរដ្ឋមួយព្រះអង្គ សោយរាជ្យគង់នៅក្នុងក្រុងឧត្ដុង្គមានជ័យ : ព្រះបាទសម្ដេចព្រះហរិរក្ស ឬ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី( ព្រះអង្គ ដួង ) ។ ហរិរាជ ( ព. ប្រ. )ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ។ ស្ដេចសីហៈ( រាជសីហ៍ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply