Posted on Leave a comment

តើពាក្យ «ហត្ថបាស» មានន័យដូចម្ដេច ?


ហត្ថបាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.;សំ. ហស្ដ”ដៃ”+បាឝ”អន្ទាក់” ) អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម ។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ , ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម ។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ ។
ឧទាហរណ៍៖ ភិក្ខុ​គង់​ហត្ថបាស ប្រគេន​អីវ៉ាន់​លោក​ហត្ថ​បាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply