Posted on Leave a comment

តើពាក្យ «ហដ្ដចោរក» មានន័យដូចម្ដេច ?


ហដ្ដចោរក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហដ្ត “ផ្សារ; ទីលេងមហោស្រព; ទីប្រជុំជន” +ចោរក “អ្នកលួច, អ្នកឆក់” ) ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឲ្យមហាជនមើល( បើស្រ្តីជា ហដ្ដចោរិកា) ។ ព. កា.ថា
ឧទាហរណ៍៖ ហដ្ដ​ចោរក វា​រែង​លប​ឆក់ ទ្រព្យ​គេ​ឥត​ក្រែង ច្រើន​តែ​គេ​ចាប់ បាន​ខ្លួន​ពុំ​លែង ទ្រព្យ​ឆក់​ដាក់​ស្តែង ជា​ព័ស្តុ​នៅ​ដៃ ។ រួច​ពី​ជាប់​គុក នៅ​តែ​លុយ​លុក ឆក់​ទៀត​ទាំង​ថ្ងៃ ត្រូវ​កូន​ប្រុស​ស្រី ជៀស​កុំ​ប្រាស្រ័យ នឹង​ជន​ចង្រៃ នេះ​ដោយ​ដាច់​ខាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply