ស្អំ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំ ដើម្បីឲ្យស្រកឬកុំឲ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឲ្យបាត់ឈឺ ឲ្យរួញ, ឲ្យស្វិត។
ឧទាហរណ៍៖ ស្អំជើង; ស្អំឫសដូងបាត។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិត ក្លិនស្អុយបន្តិចៗ, ប្រើការជាអន្លក់ឬជាបន្លែបាន តាមដោយចំណូលដែលធ្លាប់បរិភោគ។
ឧទាហរណ៍៖ សម្លស្អំ។
ស្អំជាចុល្លព្រឹក្ស មានបន្លាម៉្យាង តែងវារលើដើមឈើណា ដែលដុះក្នុងព្រៃស្រោង និង ព្រៃវាល ឬដុះតាមមាត់ព្រៃធំ ស្អំមានដាំតែក្នុងឥណ្ឌូចិនទេ។ ស្លឹកធុំស្អុយបន្តិចៗ តែគេនិយមប្រើធ្វើជាបន្លែ ឬរបោយ។ ខ្មែរយើង ច្រើនយកស្លឹកជ្រលក់ពងមាន់ ហើយចៀន សម្រាប់បរិភោគជាមួយកាពិ។ សំបកអាចស្ងោរជ្រលក់សំណាញ់ក៏បាន។ ឫសស្អំ ព្រមទាំងសំបក ជាថ្នាំបំពុលត្រីមុននេសាទ។
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្អាត។
ឧទាហរណ៍៖ ស្អាតស្អំ ស្អាតសមរម្យ, ស្អាតមិនទាស់ភ្នែក : កន្លែងស្អាតស្អំ; ធ្វើការស្អាតស្អំ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖