ស្អិត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាប់ល្មួតពិបាកបេះចេញ។
ឧទាហរណ៍៖ ជ័រស្អិត។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេះតែជាប់មិនដាច់មិនឃ្លាតពីគ្នា។
ឧទាហរណ៍៖ តាមស្អិត, តោងស្អិត។
ដែលប្រកាន់ជាប់មិនលែង ។
ឧទាហរណ៍៖ ប្រកាន់ស្អិត ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖