ស្អាង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តែងគ្រឿងសម្អាង; តាក់តែងឲ្យសមគ្រឿងប្រដាប់ ។
ឧទាហរណ៍៖ ស្អាងខ្លួន, ស្អាងល្ខោន, ស្អាងចេតិយ។
ស្អាងចិត្តជាថ្មី ( ព. ប្រ. ) ទូន្មានប្រដៅចិត្តឡើងជាថ្មីឲ្យប្រព្រឹត្តតាមធម៌តាមច្បាប់ ( ដែលទុកដូចជាគ្រឿងសម្អាង ) ។ ស្អាងស្អាត តាក់តែងគ្រឿងប្រដាប់ឲ្យស្អាតល្អ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាក់តែងគ្រឿងប្រដាប់ស្អាតល្អឥតឆ្គង ( ព. កា. )។
ឧទាហរណ៍៖ ប្រាសាទស្អាងស្អាត សម្រាប់ព្រះបាទ បរមបពិត្រ ស្ដេចគង់ប្រក្រតី ក្សត្រថ្លៃទ្រង់ឫទ្ធិ ទ្រង់កាន់ទសពិធ ប្រព្រឹត្តទៀងទាត់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖