Posted on Leave a comment

តើពាក្យ «ស្វាហៈ» មានន័យដូចម្ដេច ?


ស្វាហៈ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( សំ. ស្វាហា ) ពាក្យឧទាន ( ប្រើតាមលទ្ធិព្រាហ្មណ៍ ) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្តីថា “សូមគោរព!” ឬថា “សូមឲ្យមានតេជះ!; សូមឲ្យមានជោគជ័យ!” ។ ខ្មែរប្រើចំពោះតែក្នុងការសូត្រសែកមន្តអាគមស្ដោះផ្លុំឬសូត្ររម្ងាប់, ច្រើនតែប្រើជាពាក្យផ្ដើម ឬជាពាក្យបញ្ចប់មន្តអាគម, សំដៅសេចក្តីដូចខាងលើ ក៏មាន, សំដៅសេចក្តីថា “គេថាត្រូវហើយ!, និយាយត្រូវហើយ !” ក៏មាន (បទសន្ធិជា សុ + អាហ, សុ > ស្វ ), ដូចជា ឱមសិទ្ធី ស្វាហៈ! . . .; ប្រើជា ស្វាហាយ ឬ ស្វាហាយ : ( < សុ + អា + ហាយ ) “ឲ្យបាត់ទៅ!; ឲ្យជាសះស្បើយទៅ!” ក៏មាន, ជា ស្វាហាបតិ៍ ( —ហាប់ ) “សូមគោរពព្រះអគ្និ !” ឬ “សូមឲ្យក្ដៅដូចភ្លើង !, ឲ្យឆេះដូចភ្លើង !” ក៏មាន ( ម. ព. ស្វាហាបតិ ឬ ស្វាហាបតិ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply