ស្វាយព្រៃ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្វាយដែលដុះឯងក្នុងព្រៃ ផ្លែតូចៗ រាងត្រមុល មានជ័រច្រើន កាលនៅខ្ចីមានរសជូរខ្លាំង វេលាទុំមានក្លិនក្រអូប អន់ជូរ ល្មមបរិភោគបាន ដើមចាស់មានខ្លឹម គេច្រើនប្រើការធ្វើក្ដារក្រាលផ្ទះ ឬក្ដារងឿជាដើម។
ព្រឹក្សម៉្យាងកំពស់ ៣០-៤០ ម ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា វៀតណាម និងថៃ ។ ស្លឹក និងផ្លែខ្ចីៗ ប្រើជាបន្លែបាន ។ ផ្លែទុំតូចៗ សាច់ពណ៌ស គេមិនចូលចិត្តបរិភោគឡើយ ។ ឈើពណ៌សភ្លាវ ប្រើការធ្វើជាក្ដារបន្ទះ ក្ដារងឿ ។ល។ សំបកសំរាប់ធ្វើថ្នាំរំងាប់រោគបំពង់ក និងរោគស្វាយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖