Posted on Leave a comment

តើពាក្យ «ស្វាព្រាម» មានន័យដូចម្ដេច ?


ស្វាព្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 493-570 ម.ម កន្ទុយ 725-840 ម.ម ប្រវែងជើងមុខ 138-156 ម.ម ទម្ងន់ 608 គ.ក្រ -ភិនភាគ ៖ ផ្នែកលើខ្លូនមានពណ៌ខ្មៅប្រផេះ ឫស្ទើរខ្មៅ និង រោមដែលបះៗមានពណ៌ស។ ផ្ទៃមុខមានពណ៌ខ្មៅ ហើយមួយចំនួនមានច្រមុះមាត់ ស។ មានដុះកញ្ចុំពុកមាត់វែងសព្រឿងៗព័ន្ធជុំវិញផ្ទៃមុខស្ទើរលុបត្រចៀក។ -ជីវសាស្ត្រ ៖ ព្រៃស្រាង និង តំបន់ឆ្នេរវាលភក់ព្រៃកោងកាង ។ ចំណីអាហារ៖ សត្វល្អិត ផ្លែឈើ ស្លឹកឈើ និង ផ្កាឈើ។ របាយ និងស្ថានភាព ៖ មិនសូវសំបូរ មាននៅព្រៃភ្នំក្រវ៉ាញ និងភ្នំខាងជើងបឹងទន្លេសាប និងទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply