Posted on Leave a comment

តើពាក្យ «ស្វាន» មានន័យដូចម្ដេច ?


ស្វាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខៃទម្លុះដោយស្វាន។
ឧទាហរណ៍៖ ឈើនេះសាច់រឹងណាស់ ស្វានស្ទើរមិនមុត។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្វាន; បា. សាន ឬប្រើជា ស្វាន ក៏មាន ) សុនខ ។ ខ្មែរហៅសំដៅតែ “ឆ្កែព្រៃ” : ចចកស្វានស្វា ។ ( ព. កា. )។
ឧទាហរណ៍៖ សម័យបុរាណ ក្នុងព្រៃស្មសាន មានពួកស្វាននៅ ចាំស៊ីសាកសព ស្រស់ៗឆៅៗ សម័យឥឡូវ មិនដូចព្រេងនាយ។

                     គ្រឿងដែកមួយប្រភេទ មានធ្នូឬផ្នោះ ស្ពឺរមួលសម្រាប់ខៃទម្លុះសាច់ឈើ។
ឧទាហរណ៍៖ ស្វានជាងឈើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply