Posted on Leave a comment

តើពាក្យ «ស្វាគត» មានន័យដូចម្ដេច ?


ស្វាគត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមកដោយស្រួល, ដោយសួស្ដី, ដោយសុវត្ថិភាព, ដោយសេចក្ដីរីករាយ; ការទទួលភ្ញៀវដោយសេចក្ដីរីករាយ, ដោយរាក់ទាក់ ។ ពាក្យសម្រាប់ពោលទៅរកភ្ញៀវដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា “មកស្រួលហើយ ! ( ប្រើជា ស្វាគតំ ! ក៏បាន ) ។ ស្វាគតភាព ( —គៈតៈភាប ) ការមកដោយស្រួល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < សុ “ប្រពៃ, ល្អ; ស្រួល” + អាគត “មក, ដែលមក”, សុ>ស្វ ) ដែលមកដោយស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply