ស្លឹកជូរ, សណ្ដាន់ទេស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំ ធាតុរឹង កំពស់ ១ – ៣ ម ដុះឡើងលើត្រង់ ពណ៌ក្រហម មានដើមកំណើតប្រហែលពីទ្វីបអាហ្រ្វិក នាំយកមកដាំ នៅគ្រប់ប្រទេសក្ដៅ និងក្ដៅមធ្យមសកលលោក ដើមនេះមានសរសៃល្អសម្រាប់ត្បាញបាន ។ ត្របកផ្កាដែលមានសាច់ច្រើន ពណ៌ក្រហមឆើត ព្រមទាំងស្លឹក គេប្រើធ្វើគ្រឿងទេសជួរ អាចជំនួស ក្រូចឆ្មារ និងអម្ពិលបាន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ជារុក្ខជាតិ ដែលដាំយកមកធ្វើជាម្ជូរក្នុងសម្ល។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ សណ្តាន់ទេស(៧៤) ស្លឹកជូរ(៧៤) ម្ជូរបារាំង ឬម្ជូរល្មមក្រហម ឬជេងគ្រេងក្រហម(៧៥) – អំបូរ ៖ MALVACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Hibiscus sabdariffa L. – ឈ្មោះអង់គ្លេស ៖ Red Sorrel – ឈ្មោះបារាំង ៖ Oseille de Guinee – ប្រភពដើម ៖ ប្រហែលមកពីទ្វីបអាហ្វិក(៧៤) – លក្ខណៈរូបសាស្រ្ត ៖ ដើមពណ៌ក្រហមមានកម្ពស់១-៣ម ដុះឡើងលើត្រង់ និងមានសរសៃល្អសម្រាប់ត្បាញ(៧៤)។ ត្របកផ្កាពណ៌ក្រហមឆើត មានសាច់ច្រើន(៧៤)។ – លក្ខណៈជីវសាស្ត្រ ៖ រសជាតិជូរ និងបន្តពូជដោយគ្រាប់(៧៥)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះតាមតំបន់ព្រៃភ្នំ ដីវាលទំនេរ និងព្រៃល្បោះ(៧៥)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹក គេប្រើធ្វើជាម្ជូរអាចជំនួសក្រូចឆ្មារ និងអំពិលបាន(៧៤)។ ជាឱសថ៖ ស្លឹក ព្យាបាលក្អក។ ផ្កាដាក់ក្នុងទឹកធ្វើជាសេរ៉ូម ជួយរំលាយអាហារ ព្យាបាលចុកពោះ លើសសម្ពាធឈាម សរសៃប្រសាទ និងប្រម៉ាត់ (៧៥)។ ផ្លែជួយបញ្ចុះខ្លាញ់ក្នុងឈាម និងព្យាបាលដំបៅក្រពះ(៧៥)។ គ្រាប់ ជាថ្នាំប៉ូវ និងប្រើជាថ្នាំបញ្ចុះទឹកនោម(៧៥)។ ស្រទាប់ផ្លែព្យាបាលគ្រួសក្នុងតម្រងនោម(៧៥)។
ឧទាហរណ៍៖ (៧៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣៤៣ (៧៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៣ ទំព័រ៩៩ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖