ស្លាក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សម្ដីក្លាយមកពី បា. សលាកា; សំ. ឝលាកា ) សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់។
ឧទាហរណ៍៖ សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឲ្យច្រឡំ ( ម. ព. សលាក ផង ) ។ ( ព. កា. ) : រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់។
សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ : សរសេរស្លោក, បិទ ស្លាក ជាសម្គាល់; ចាប់ស្លោក; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។ (វចនានុក្រមសម្តេច ជួន ណាត) ដោយយោងទៅលើនិយមន័យនៃពាក្យខាងលើ<<ស្លាក>>មិនអាចប្រើជំនួស<<ផ្លាក>>បានទេ ពីព្រោះវាជា<<កំណត់តូចៗ>>រីឯ<<ផ្លាកសញ្ញា>>ដែលមានលក្ខណៈរឹងមិនអាចគ្របដណ្តប់លើ<<បដា>>ដែលមានលក្ខណៈទន់បានឡើយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖