Posted on Leave a comment

តើពាក្យ «ស្លា» មានន័យដូចម្ដេច ?


ស្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមមូលស្រលួតត្រង់ ផ្លែមានរសចត់ ប្រើការទំពាផ្សំជាមួយនឹងម្លូបៀក ជាគ្រឿងរម្ងាប់ក្លិនមាត់ ។ ស្លាកន្សែង ស្លាម្លូដែលវេចនឹងកន្សែងធំៗ ប្រើក្នុងពិធីដណ្ដឹងកូនស្រីឲ្យកូនប្រុស : ស៊ីស្លាកន្សែង ។ ស្លាកាត់ ឬ ស្លាក្រក ផ្លែស្លាខ្ចីដែលបកសំបកចេញរួចកាត់ទទឹងជាកង់ស្ដើងៗ ហើយហាលឲ្យស្ងួតក្រៀម ។ ស្លាចំណិត ( សាច់ផ្លែ ) ស្លាដែលឆាកដោយប្រណាកជាចំណិត ។ ស្លាឆ្អើរ ផ្លែស្លាខ្ចីដែលបកសំបកចេញហើយឆ្អើរឲ្យស្ងួតក្រៀម ។ ស្លាជីប ឬ ម្លូជីប ម្លូដែលបៀកដោយកំបោរហើយមូរចង ( មានស្លាថ្នាំដាក់ជាមួយផង ) ។ ស្លាតម្ពុល ផ្លែស្លាទុំដែលផ្អាប់ទុកឲ្យរលួយសំបក ( ម. ព. តម្ពុល ផង ) ។ ស្លាថ្មាត់ ម្លូដែលបៀកបត់ញាត់បញ្ចូលមុខក្នុងស្រទាប់ ( មានស្លាថ្នាំផងដែរ ) ។ ស្លាបៀក ម្លូបៀក ( មានស្លាថ្នាំគ្រប់ព្រម ) ។ ស្លាស្លឹង ស្លាទុំសាច់ស្ងួត ។ល។ លើកស្លា លើកជំនូនធំ ( មានស្លាម្លូជាដើម ) ជូនមាតាបិតាខាងកូនស្រី ។ ស៊ីស្លា ទិញស្លាម្លូមានគ្រឿងផ្សំគ្រប់ព្រម; លើកស្លា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply