Posted on Leave a comment

តើពាក្យ «ស្រូវ» មានន័យដូចម្ដេច ?


ស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវជាជាតិដុះលើដី ឬក្នុងទឹក កំពស់ ១-១.៣០ម គេដាំដើម្បីយកអង្ករ ដាំបាយជាអាហារសំខាន់ ជាពិសេស នៅអាស៊ី និងអាហ្រ្វិក ។ គ្រាប់ស្រូវដែលជាន់ជម្រុះសំបក ទៅជាអង្ករសំរូប ។ ត្រូវជាន់ ឬបុកយកកន្ទក់ចេញ ទើបបានជាអង្ករសម្រិត ។ អង្ករសំរូបមានវីតាមីន B1 ជាច្រើនសម្រាប់រម្ងាប់រោគស្ពឹក ។ អង្ករសម្រិត មិនសូវមានឱជារស ដូចស្រូវសាលីឡើយ មានស្រូវជាច្រើនមុខណាស់ ស្រូវអង្ករមុខនីមួយៗ មានឈ្មោះល្អៗ ដូចជា នាង ស នាងក្រអូប នាងផ្កាភ្ញី ជាដើម-ល-។ មុខមួយៗខុសគ្នាតាមទំហំគ្រាប់ ពណ៌ ចំនួនរោម ធាតុគីមី រសជាតិ-ល-។ រយៈពេលចាប់ពីសាបព្រុះដល់រដូវច្រូត មានកម្រិតខុសៗគ្នា គឺពី ៩០ទៅ ២០០ថ្ងៃ ។ ប្រទេសខ្មែរមុនឆ្នាំ ១៩៧០ ធ្វើស្រូវ១ឆ្នាំបានជាងបីលានតោន ផ្ទៃដីធ្វើស្រែមានចំនួន ៧០ភាគរយ នៃផ្ទៃដី ទាំងអស់ដែលអាចធ្វើកសិកម្មបាន ។ អង្ករ មានបិដ្ឋជាតិច្រើន ហេតុនេះគេប្រើអង្ករធ្វើជាស្រាក៏បាន។ អង្ករទ្វីបឥណ្ឌូចិនមានរសជាតិជាងអង្ករ នៃប្រទេសផ្សេងៗ ក្នុងសកលលោក ។ បបរអាចរម្ងាប់រោគចុកពោះ និងមួល ធ្វើឱ្យបាត់ស្រេកទឹក និងបន្ថយការបែកញើសច្រើន ។ ចំបើងជាអាហារគោ ក្របី ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply