ស្រាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត ។
ឧទាហរណ៍៖ ស្រាក់ស្ករផែន, ស្រាក់ចាន។
ចងរុំប្រទាក់ឆ្វាក់ឲ្យណែន ។
ឧទាហរណ៍៖ ស្រាក់ដៃនឹងចូលដាល់ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត។
ឧទាហរណ៍៖ ស្ករមួយស្រាក់, ចានពីរស្រាក់។
ឈ្មោះចានមួយប្រភេទមានត្រចៀកទាំងពីរខាងសម្រាប់ស៊កដាក់តម្រួតលើគ្នាក្នុងដៃយួរ។
ឧទាហរណ៍៖ ម្ហូបមួយចានស្រាក់ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចងជាស្រាក់។
ឧទាហរណ៍៖ ស្ករស្រាក់ ស្ករផែនដែលដាក់តម្រួតៗគ្នាខ្ចប់ដោយស្លឹកត្នោតចងរុំ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖