ស្រឡះ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតមានអ្វីទើសទែង ឬ បិទបាំងឡើយ ។
ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះធំស្រឡះ, មេឃស្រឡះ, វាលស្រឡះ។
ស្រឡះដៃ អស់រលីងពីដៃ; ឥតទីពឹងពំនាក់; អស់សង្ឃឹម ។ ស្រឡះមុខមាត់ ស្វាងមុខមាត់ស្រួលបួល ។ ស្រឡះស្រឡំ ( ម. ព. ស្រឡំ ) ។ ចាញ់ស្រឡះ ចាញ់លែងត្រឡប់ឈ្នះទៀតបាន ។ ជ្រះស្រឡះ ជ្រះអស់មន្ទិល; ជ្រះអស់មានហេតុទាក់ទិនតទៅទៀត ។ ដួលស្រឡះ ដួលទាំងស្រុង ។ ភ្លឺស្រឡះ ភ្លឺច្បាស់ ។ ភ្លេចស្រឡះ ភ្លេចសូន្យឈឹង ។ លែងគ្នាស្រឡះ លែងលះប្ដីប្រពន្ធដាច់ស្រេច ។ ល។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឥតមានអ្វីទើសទែង ឬ បិទបាំងឡើយ
ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះធំស្រឡះ, មេឃស្រឡះ, វាលស្រឡះ។
ស្រឡះដៃ អស់រលីងពីដៃ; ឥតទីពឹងពំនាក់; អស់សង្ឃឹម ។ ស្រឡះមុខមាត់ ស្វាងមុខមាត់ស្រួលបួល ។ ស្រឡះស្រឡំ ( ម. ព. ស្រឡំ ) ។ ចាញ់ស្រឡះ ចាញ់លែងត្រឡប់ឈ្នះទៀតបាន ។ ជ្រះស្រឡះ ជ្រះអស់មន្ទិល; ជ្រះអស់មានហេតុទាក់ទិនតទៅទៀត ។ ដួលស្រឡះ ដួលទាំងស្រុង ។ ភ្លឺស្រឡះ ភ្លឺច្បាស់ ។ ភ្លេចស្រឡះ ភ្លេចសូន្យឈឹង ។ លែងគ្នាស្រឡះ លែងលះប្ដីប្រពន្ធដាច់ស្រេច ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖