Posted on Leave a comment

តើពាក្យ «ស្រឡៅ» មានន័យដូចម្ដេច ?


ស្រឡៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទសណ្ឋានស្រដៀងនឹងត្របែកព្រៃ តែដើមធំជាង សាច់ស្និទ្ធស្អាត ប្រើធ្វើការបានច្រើនយ៉ាង។
ឧទាហរណ៍៖ ក្ដារស្រឡៅ, ទូស្រឡៅ, តុស្រឡៅ។

                   ព្រឹក្សម្យ៉ាង មានកំពស់ ២០-៣៥ម ដុះក្នុងព្រៃក្រាស់ និង ព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ គល់មានឫសទោរ ដុះចេញក្រៅ ឯសំបកមានពណ៌ប្រផេះឆ្នូតៗ លាយពណ៌ស ខុសពីដើមដទៃទៀត។ ជាឈើ លេខ១ មានតំលៃណាស់ សម្រាប់ប្រើធ្វើតុ ទូ និង សង់ផ្ទះ ឬសង់នាវា ។ល។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply