Posted on Leave a comment

តើពាក្យ «ស្រល់» មានន័យដូចម្ដេច ?


ស្រល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សរល ) ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិតៗរឹងៗ មានច្រើនបែប មាន ស្រល់កន្ទុយដំរី, ស្រល់ក្រហម ជាដើម។

                         ព្រឹក្សកម្ពស់ ៣០-៥០ម ច្រើនដុះមានលើភ្នំ Kirirom ទៅដល់ ១២.០០០ ha ។ គេឃើញស្រល់ដុះក្នុងខេត្តដទៃទៀត តែមានតិចតួច។ ស្រល់មានដុះក្នុងប្រទេសជាច្រើន គែលាវ វៀតណាម ថៃ ភូមា ឥណ្ឌា ចិនខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី និងលើកោះ Moluques ។ ឈើមានតម្លៃសម្រាប់សង់អាកាសគ្រឹះ រថអយស្ម័យយាន និងនាវា។ គេអាចប្រើឈើស្រល់ ធ្វើ តុ ទូ របស់ប្រើប្រាស់ផ្សេងៗ និងគ្រោងទ្វារបង្អួច។ ជ័រសម្រាប់ធ្វើចន្លុះ។ តាមក្បួនឱសថបុរាណជ័រក្រៀមគេប្រើធ្វើថ្នាំ រំងាប់រោគផ្សេងៗ៖ បូសទ្រនិច បូសធម្មតា ការឈាមដើរមិនល្អ។ រដ្ឋការខ្មែរទើបនឹងនាំស្រល់ ម៉្យាង ស្រល់ស្លឹកបី ពីប្រទេសវៀតណាមមកដាំលើភ្នំមណ្ឌលគិរី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply