Posted on Leave a comment

តើពាក្យ «ស្រង់» មានន័យដូចម្ដេច ?


ស្រង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកយកឲ្យផុតពីទឹក, លើកយកពីក្នុងទឹក ។
ឧទាហរណ៍៖ ស្រង់សំណាត់, ស្រង់ក្មេងលង់ទឹក។

                     ព. ប្រ. យោង, ជួយសង្គ្រោះ ឲ្យរួចពីទុក្ខ, ពីភ័យ, ពីសេចក្តីវិនាស ។
ឧទាហរណ៍៖ ស្រង់ញាតិឲ្យរួចពីសេចក្តីវិនាស ។

                     ចម្លងដាក់ដល់ត្រើយគឺអមតមហានិព្វាន ។
ឧទាហរណ៍៖ ព្រះពុទ្ធទ្រង់ស្រង់សត្វ (ម. ព. ស្រោច ផង) ។

                      សរសេរដកចេញខ្លះយកមក ។
ឧទាហរណ៍៖ ស្រង់សេចក្តីខ្លះពីច្បាប់ដើម ។

                      ( រ. ស. ឬ ស. ស. ) ងូតទឹក។
ឧទាហរណ៍៖ ព្រះរាជាទ្រង់ស្រង់សុគន្ធវារី; និមន្តព្រះសង្ឃស្រង់ទឹក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំធំមួយក្នុងស្រុងគងពិសី ខែត្រកំពង់ស្ពឺ
ឧទាហរណ៍៖ ភ្នំស្រង់ ។

                      ឈ្មោះស្រះបុរាណមួយធំល្វឹងនៅខាងមុខប្រាសាទបន្ទាយក្ដី ក្នុងខែត្រសៀមរាប សម្រាប់ក្សត្រិយ៍ក្នុងសម័យមហានគរស្ដេចចុះស្រង់ក្រសាលមួយដងមួយកាល
ឧទាហរណ៍៖ ស្រះស្រង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply