Posted on Leave a comment

តើពាក្យ «ស្រងែ» មានន័យដូចម្ដេច ?


ស្រងែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធញ្ញជាតិមួយប្រភេទ ដើមដូចស្រូវ ដុះឯងក្នុងទឹក ផ្លែមានព្រុយជាកន្ទុយត្រង់ខាងចុងគ្រាប់, ប្រើការដូចស្រូវបានដែរ ប៉ុន្តែបាយរឹងណាស់ រសជាតិផ្អោះៗ។ ឈ្មោះក្ដាមស្រែមួយប្រភេទ មាឌតូច ច្រើនជ្រកនៅក្នុងគុម្ពស្រងែ, ក្នុងគុម្ពស្រូវ។
ឧទាហរណ៍៖ ស្រងែដំណើប, ស្រងែខ្សាយ។

                      ស្រងែ ជាស្រូវព្រៃ ច្រើនដុះមាត់ស្រះ ឬក្នុងទឹកជាស្រូវលិចទឹក មានមើមដើមធំៗ ។ ផ្លែបរិភោគបានដូចស្រូវធម្មតាដែរ ។ ក្នុងក្បួនឱសថបុរាណ គេប្រើស្រូវស្រងែ សម្រាប់រម្ងាប់ធាតុពុល ។ ស្រូវស្រងែជាពូជដើមនៃស្រូវនានា ដែលគេដាំ។
ឈ្មោះក្ដាមស្រែមួយប្រភេទ មាឌតូច ច្រើនជ្រកនៅក្នុងគុម្ពស្រងែ, ក្នុងគុម្ពស្រូវ
ឧទាហរណ៍៖ ក្ដាមស្រងែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply