ស្មៅប្រទាលនាងស, ដំឡូងគ្រឹង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅម៉្យាង មានដើមដុះទទឹងដី ដើមនេះមានដុះតែក្នុងប្រទេសវៀតណាមខាងជើងទេ គឺគ្មានដុះក្នុងស្រុកខ្មែរឡើយ។ យើងស្គាល់តែផ្លែវា ដែលគេយកមកលក់ហៅផ្លែ “ដំឡូងគ្រឹង” ឬ “ផ្លែប្រទាលនាងស” ដែលគ្រូថ្នាំស្រុកយើងនិយមទិញ។ ផ្លែមានរាងពងក្រពើ ប្រហែល ២ សង់ទីម៉ែត្រ ទទឹង ១ – ១៥ សង់ទីម៉ែត្រ មានបន្លាតូចៗ ដូចរោមវែងៗ ។ គ្រូថ្នាំប្រើគ្រាប់ដំឡូងគ្រឹងត្រាំស្រា ស សម្រាប់ព្យាបាលជំងឺសន្លាក់ឆ្អឹង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖