Posted on Leave a comment

តើពាក្យ «ស្នោ» មានន័យដូចម្ដេច ?


ស្នោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ សាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្ក្រេមអង្ក្រម, ផ្កាលឿងខ្ចី ប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន
ឧទាហរណ៍៖ អន្លក់ផ្កាស្នោលាយដើមព្រលឹតហាន់, ជ្រក់ផ្កាស្នោ, នំផ្កាស្នោ។

                     ស្រាលដូចស្នោ ស្រាលស្ងើក ។

                     ឈ្មោះចុល្លព្រឹក្សមួយប្រភេទ សាច់ស្តោតស្រាល កំពស់ ២-៤ ម ដុះក្នុងទឹកភក់ល្បាប់នៃទ្វីបអាស៊ីក្តៅ។ ផ្កាលឿងខ្ចី អាចមានលក់នៅក្នុងផ្សារ។ គេប្រើផ្កាជាអន្លក់ ឬជារបោយជ្រក់ក៏បាន។ នៅភូមិជុំវិញទន្លេសាប គេច្រើនជិះទូកដង្ហែគ្នាទូកនៅមុខ ពត់ទងផ្កាទាំងដើមជ្រលក់ម្សៅ ហើយចំអិនជាមួយនឹងខ្លាញ់ជ្រូក រួចលែងផ្កាឆ្អិនឱ្យនៅលើដើមវិញ ដើម្បីឱ្យអ្នកជិះខាងក្រោយបរិភោគ។ ពេលទុរភិក្ស (1975-79) ស្លឹកខ្ចីៗ និងផ្លែ ក៏គេបរិភោគដែរ។ ពេលធម្មតាស្លឹក និងមែកខ្ចីៗសម្រាប់ធ្វើជាចំណីគោ ក្របី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply