Posted on Leave a comment

តើពាក្យ «ស្នៀត» មានន័យដូចម្ដេច ?


ស្នៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សៀត, គ្រឿងសៀត ។ កាំបិតស្នៀត កាំបិតតូចមានស្រោមសម្រាប់សៀតចង្កេះ ។ ស្នៀតពោត ផ្លែពោតដែលទើបនឹងចេញនៅឱបនឹងដើមមិនទាន់រំសាយសក់, ក្ដឹបពោត។
ឧទាហរណ៍៖ ពោតរាយស្នៀត ពោតចេញស្នៀត។

                     ស្នៀតសក់ គ្រឿងអលង្ការសម្រាប់សៀតផ្នួងសក់ ( ស្ត្រី )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ល្បិច ។
ឧទាហរណ៍៖ ស្នៀតគុន, ស្នៀតចំបាប់, ស្នៀតដាល់ ។

                       មានស្នៀត មានល្បិច ។ ព. ប្រ. មានពំនឹង, មានសហាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply