ស្នើ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរឲ្យដឹងសិន, ពិគ្រោះឬប្រឹក្សាមុនសិន ( ចំពោះតែជាមួយនឹងឥស្សរជន គឺក្រាបបង្គំទូល, ក្រាបទូល, ទូល, ពិត, ជម្រាប, ឲ្យដឹងការមុនសិន )។
ឧទាហរណ៍៖ ទូលស្នើ, ស្នើការ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់, សង្កាត់ ដែលសើរើឡើងបានដោយងាយ។ ធ្លាប់សរសេរមកថា ស្នើរ ប៉ុន្តែដោយពិនិត្យឃើញថាពាក្យនេះចេញមកពី សើ ទើបសរសេរថា ស្នើ វិញ។
ឧទាហរណ៍៖ ស្នើក្រដាស, រើយកតាមស្នើ។
ចំនួនពីរគួបគ្នា ( ចំពោះតែសន្លឹក ដូចយ៉ាងម្លូជាដើម )។
ឧទាហរណ៍៖ ម្លូប្រាំស្នើ ម្លូដប់សន្លឹក ( ម. ព. ត្របក ផង ) ។ វគ្គស្នើ ( ម. ព. វគ្គ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖