ស្និត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំឬសំណុំផ្លែចេកដែលនៅជាប់នឹងស្ទងឬដែលពន្លះចេញពីស្ទងមកមិនឲ្យរបេះដាច់ពីគ្នា។
ឧទាហរណ៍៖ ស្និតចេក ឬ ចេកមួយស្និត។
ក្រាសមួយប្រភេទមានធ្មេញទាំងពីរខាងល្អិតញឹកជិត សម្រាប់សិតឲ្យដោយចៃឬសិតសក់ស្លូតឲ្យរាបជិត។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (ក្រាសធេ្មញល្អិត) ព្រះសម្អាងកេសា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖