ស្នាល
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្និទ្ធ ថា ។
ឧទាហរណ៍៖ ស្និទ្ធស្នាល ស្និទ្ធជិតដិតនឹងគ្នា, ស្និទ្ធឥតរង្កៀស : មនុស្សស្និទ្ធស្នាល; សេចក្តីស្និទ្ធស្នាល។
ស្នាលស្និទ្ធ ដូចគ្នានឹង ស្និទ្ធស្នាល ដែរ ។ ព. កា. ថា : សេចក្តីស្និទ្ធស្នាល មានរសត្រកាល ប្រសើរថ្លៃថ្នា ជាងអស់រសផង ដែលឆ្ងាញ់ពីសា ឥតមានភោជនណា ប្រដូចស្មើបាន ។ ដ្បិតរសភោជន ទោះឆ្ងាញ់ពេកពន់ ចិញ្ចឹមរូបប្រាណ ឆ្ងាញ់តែមួយពេល ពុំយូរប៉ុន្មាន ស្និទ្ធស្នាលឆ្ងាញ់បាន អស់កាលយូរលង់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖