ស្នាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកច្រាញ មែកកន្ទ្រាង មានជ័រ-សស្អិត សំបកស្វិត បុកស្ងោធ្វើក្រដាសសាច់ក្រាស់បាន។
ឧទាហរណ៍៖ ក្រដាសស្នាយល្អជាងក្រដាសល្វាដី។
“ចុល្លព្រឹក្សមានមែកធាងក្រវិចក្រវៀន កំពស់ ២-៤ម ដុះលើដីវាល និងក្នុងព្រៃគម្ពោតមានបន្លា នៃទ្វីបអាស៊ីក្តៅ។ ស្លឹកគគ្រាត ខ្មែរតែងប្រើសម្រាប់ដុះធ្មេញឱ្យស ឬខាត់ តុ ទូ។ តាមក្បួនឱសថបុរាណ គេស្ងោរស្លឹកផឹកពញយាបាល រាគមួល។ គេស្ងោរឫសជាថ្នាំក្អក ឬថ្នាំព្យាបាលជំងឺរបេង។ “
ស្នៀតសម្រាប់បោះកាំរទេះឲ្យតឹងឲ្យណែន។
ឧទាហរណ៍៖ បោះស្នាយរទេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖