ស្នាច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បាចទឹក មានសណ្ឋានផ្សេងៗ តាមគួរដល់ការប្រកបប្រើ។
ឧទាហរណ៍៖ ស្នាចទូក ស្នាចសម្រាប់បាចទឹកចេញពីក្នុងទូក; ស្នាចជ្រោង ស្នាចមានរាងជាស្នូក មានដងវែង មានជ្រោង សម្រាប់បាចទឹកដាក់ស្រែជាដើម ( ហៅខ្លីត្រឹមតែ ស្នាចៗ ដូចគ្នាទាំងអស់ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖