Posted on Leave a comment

តើពាក្យ «ស្នង» មានន័យដូចម្ដេច ?


ស្នង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជួល, ចេញខ្លួនជាតំណាង។

ឧទាហរណ៍៖ កូនស្នងឪពុក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណាង ។ ឋានន្តរក្រមការខែត្រក្នុងរជ្ជកាលពីដើម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាតំណាង, ជាជំនួស
ឧទាហរណ៍៖ ព្រះពុទ្ធរូបស្នងព្រះអង្គ។

                      ស្នងការ មន្ត្រីទទួលភារៈត្រួតត្រារបៀបរៀបរយនិងសន្តិសុខក្នុងទីក្រុង : ទទួលបង្គាប់ពីលោកស្នងការ;សមាជិកនៃគណៈកម្មការដែលទទួលមុខងារជាអ្នកចាត់ការផ្សេងៗជាតំណាងសមាគមណាមួយ : គួរចាត់ស្នងការពីររូបឲ្យទៅ ប្រស្រ័យទាក់ទងពីរឿងនោះ (បារ. Commissaire) ។ ស្នងការដ្ឋាន ទីតាំងឬទីចាត់ការរបស់ស្នងការ ។ ព. ទ. បុ. ទំពាំងស្នងឫស្សី (ម. ព. ទំពាំង) ។ ស្នងព្រះនេត្រ ( រ. ស. ) ស្នងភ្នែក ( វ៉ែនតា ) ។ ស្នងព្រះហស្ត ( រ. ស. ) វែករាប់បាត្រ ។ ស្នងព្រះអង្គុលី (រ. ស.) ស្លាបព្រា, សម ។ ស្នងភ្នែក វ៉ែនតា ( សម្រាប់សាធារណជន ) ។ តបស្នង សងតបវិញ, តបឧបការគុណ: ធ្វើបុណ្យតបស្នងសងគុណមាតាបិតា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply