ស្ទាំងលលក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣១-៣៥ ស.ម។ ពេញវ័យ៖ កន្ទុយខ្លី គែមលើនៃស្លាបពណ៌ខ្មៅ ស្លាបទី១ផ្នែកក្រោមពណ៌ខ្មៅ ផ្នត់ស្លាបរាងជាអក្សរ V នៅពេលសំកាំង។ មិនទាន់ពេញវ័យ៖ ដើមទ្រូង និងផ្នែកខ្នងពណ៌លឿងខ្ចី សំឡេងឭពីយូ ពីយូ នៅពេលដែលវាបង្អួតរាង។ ទីជំរក៖ តំបន់វាលលំហ រួមទាំងតំបន់កសិកម្ម រយៈកំពស់មិនលើសពី ១៥០០ម។ជីវសាស្រ្ត៖ ហើរសំកាំងដើម្បីរកចំណី។ របាយ៖ វត្តមានគ្រប់រដូវ និងមានគ្រប់ទីកន្លែង ជាពិសេសតំបន់វាលទំនាប ។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖