Posted on Leave a comment

តើពាក្យ «ស្ដឹង» មានន័យដូចម្ដេច ?


ស្ដឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាតលាសន្ធឹងឲ្យតឹងដោយគ្រឿងរឹត។
ឧទាហរណ៍៖ ស្ដឹងសាច់សំពត់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សន្ធឹងសាច់សំពត់ឲ្យតឹងស្មើ ប្រើក្នុងការប៉ាក់, ដេរ។
ឧទាហរណ៍៖ ស្ដឹងប៉ាក់, ឈើស្ដឹង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្ដឹងខ្លួនឥតកម្រើក, ដែលសន្ធឹងស្ដឹង, ដែលមើលទៅឃើញស្ដឹង; ធំវែងស្ដឹង។
ឧទាហរណ៍៖ ឈរស្ដឹង; ភ្នំវែងស្ដឹង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសម្ដឹងខ្លួនឥតកម្រើក, ដែលសន្ធឹងស្ដឹង, ដែលមើលទៅឃើញស្ដឹង; ធំវែងស្ដឹង។
ឧទាហរណ៍៖ ឈរស្ដឹង; ភ្នំវែងស្ដឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply