Posted on Leave a comment

តើពាក្យ «ស្ដី» មានន័យដូចម្ដេច ?


ស្តី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ, ថា ។
ឧទាហរណ៍៖ សួរមិនស្ដី សួរមិននិយាយ។

                       រក, ពឹងរក, រកគេ ។
ឧទាហរណ៍៖ ស្ដីគេឲ្យចាំផ្ទះ ។

                      ស្ដីជេរ ឬ ជេរស្ដី ជេរបន្ទោសស្ដីប្រដៅ ។ ស្ដីថា ស្ដីប្រដៅ , ដាស់តឿនក្រើនរំឭក ។ ស្ដីប្រដៅ ទូន្មានប្រដៅ ។ ស្ដីប្រពន្ធ ដណ្ដឹងប្រពន្ធ ។ ស្ដីឲ្យ ថាឲ្យ , បន្ទោសនៅមុខ ។ មិនស្ដីរកគ្នា ឬ មិនស្ដីនឹងគ្នា តមមាត់មិននិយាយគ្នា ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងធ្នង់ តែតូចៗជាងស្លឹកធ្នង់បន្តិច ច្រើនដុះនៅក្បែរមាត់ទន្លេ, មាត់ព្រែក, មាត់ស្ទឹង។
ឧទាហរណ៍៖ ដើមស្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply