Posted on Leave a comment

តើពាក្យ «ស្ងៀម» មានន័យដូចម្ដេច ?


ស្ងៀម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនស្ដី, មិនមាត់។
ឧទាហរណ៍៖ ស្ងៀមឈឹង ស្ងៀមសូន្យឈឹង។

                      នៅជើយ, នៅទំនេរ, នៅទទេមិនធ្វើអ្វី; ឥតការងារ
ឧទាហរណ៍៖ ធ្វើការទៅ កុំអង្គុយស្ងៀម ! ។

                     ស្ងៀម ! កុំមាត់ !, កុំនិយាយ ! ; ឈប់យំទៅ ។ ស្ងៀមស្ងប់ ( ម. ព. ស្ងប់ ) ។ ស្ងៀមមិនធ្វើបាប ឈប់មិនប្រព្រឹត្តអំពើអាក្រក់, មិនកាន់ទុច្ចរិត ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មិនស្ដី, មិនមាត់
ឧទាហរណ៍៖ ស្ងៀមឈឹង ស្ងៀមសូន្យឈឹង។

                      នៅជើយ, នៅទំនេរ, នៅទទេមិនធ្វើអ្វី; ឥតការងារ
ឧទាហរណ៍៖ ធ្វើការទៅ កុំអង្គុយស្ងៀម ! ។

                     ស្ងៀម ! កុំមាត់ !, កុំនិយាយ ! ; ឈប់យំទៅ ។ ស្ងៀមស្ងប់ ( ម. ព. ស្ងប់ ) ។ ស្ងៀមមិនធ្វើបាប ឈប់មិនប្រព្រឹត្តអំពើអាក្រក់, មិនកាន់ទុច្ចរិត ។ ល ។

👉ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា ទ្រង់តុស្នី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply