Posted on Leave a comment

តើពាក្យ «ស្ងួន» មានន័យដូចម្ដេច ?


ស្ងួន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្នម, ថ្នាក់ថ្នម, ថ្និតថ្នម; ប្រយ័ត្ន, ថែទាំដោយប្រយ័ត្ន; សំចៃ ។ ស្ងួនគ្រង គ្រប់គ្រងរក្សាដោយថ្នម, ដោយប្រយ័ត្ន ។ ស្ងួនចិត្ត ថ្នមចិត្ត ។ ស្ងួនចំណី ប្រយ័ត្នចំណី គឺមិនហ៊ានបរិភោគចំណីដែលជាទំនាស់នឹងរោគ ។ ស្ងួនទ្រព្យ សំចៃទ្រព្យ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលគួរថ្នាក់ថ្នម ឬអ្នកដែលគួរឲ្យថ្នមចិត្ត ។
ឧទាហរណ៍៖​ ស្ងួនពិសី, ស្ងួនពុំងា ឬ ស្ងួនភ្ងា, ស្ងួនព្រលឹង, មាសស្ងួន, ស្រីស្ងួន, . . . ( សម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ច្រើនប្រើក្នុងកាព្យ )។

                    ព. ទ. បុ. ស្រឡាញ់ខ្លួនត្រូវស្ងួនចំណី ស្រឡាញ់ស្រីត្រូវថ្នមចិត្ត ( សេចក្ដីងាយ មិនបាច់អធិប្បាយ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរថ្នាក់ថ្នម ឬអ្នកដែលគួរឲ្យថ្នមចិត្ត
ឧទាហរណ៍៖ ព. ទ. បុ. ស្រឡាញ់ខ្លួនត្រូវស្ងួនចំណី ស្រឡាញ់ស្រីត្រូវថ្នមចិត្ត ( សេចក្ដីងាយ មិនបាច់អធិប្បាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply