ស្គរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទួងវាយដំឲ្យលាន់ឮសូររំពង ដាសដោយស្បែកតែម្ខាងឬទាំងពីរខាង, មានច្រើនបែប : ស្គរខ្មែរ ឬ ស្គរអារក្ស ស្គរមានរាងធំម្ខាងតូចម្ខាង ធ្វើដោយដីដុតដាសតែម្ខាង ដោយស្បែកពស់ប្រមោយដំរីឬស្បែកពស់ឯទៀត ក៏បានខ្លះ ។ ស្គរជ័យ ស្គរសម្រាប់ទួងយកជ័យ, ស្គរទ័ព ។ ស្គរធំ ស្គរមានរាងធំ ធ្វើដោយឈើលុង ដាសស្បែកគោទាំងពីរខាងសម្រាប់វាយប្រាប់យាម, វាយឲ្យសញ្ញាគ្នា ឬប្រើក្នុងវង់ភ្លេងពិណពាទ្យ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖