Posted on Leave a comment

តើពាក្យ «ស្កួយ» មានន័យដូចម្ដេច ?


ស្កួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពោតតែតូចជាង, ចេញផ្លែជាគ្រាប់រាយៗ កាលនៅខ្ចីប្រើដាល់ជាអំបុកបាន គ្រាប់ទុំមានសម្បុរ-ស សាច់រឹងប្រើការដោតក្រងក៏បាន ( រាប់បញ្ចូលក្នុងពួកធញ្ញជាតិ ) ។
ធញ្ញជាតិមួយប្រភេទ (សន្តានស្រូវ ពោត ។ល។) ដុះតាមមាត់ផ្លូវនៅអាស៊ីអាគ្នេយ៍ គេតែងដាំជិតផ្ទះ។ ដើមស្កួយចេញផ្លែជាគ្រាប់រាយៗ កាលនៅខ្ចីគេប្រើដាល់ជាអមបុកបាន គ្រាប់ទុំមានសម្បុរស សាច់រឹង ប្រើការដោយក្រងធ្វើខ្សែក ឬធ្វើផ្កាំ។ ស្លឹក និងឫស គេឆុងផឹកដើម្បីឱ្យនោមច្រើន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពព្រុសស្រដៀងនឹងសម្បុរគ្រាប់ស្កួយទុំ ( មាន់ )។
ឧទាហរណ៍៖ មាន់ស្កួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply