ស្កាតូច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន : 350-410 ម.ម កន្ទុយ: 250-290 ម.ម ទំនង់: 0.5-1 គក្រ។ -ភិនភាគ ៖ មានមាឌតូច ខ្លួនទាំងមូលមានសម្បុរត្នោតចាស់ ឯក្បាលភាគច្រើនរាងក្រហម ។ រោមរបស់វាមានពណ៌ សនិងខ្មៅ ឆ្លាស់គ្នាមួយៗ ។ ពេលជួបនឹងសត្រូវ រោមរបស់វាបះត្រង់។ -ជីវសាស្រ្ត ៖ ចូលចិត្តរស់នៅតាមព្រៃល្បោះ ក្បែរភូមិ និងតែងអង្កេតឃើញរត់កាត់ផ្លូវនៅពេលថ្ងៃ ។ វារកចំណីទាំងយប់ទាំងថ្ងៃនៅលើដី ហើយវាកំរឡើងដើមឈើ ច្រមុះវាអាចស្រង់ក្លិនបានល្អ ហើយអាចតាមដានសត្ចជាចំណីរហូតដល់រូង ។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វសំបូរមានគ្រប់ទីកន្លែង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖