ស៊ូ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រថុយ, ហ៊ាន; ខំប្រឹងមិនលែង, តាំងព្យាយាមមាំ ។
ឧទាហរណ៍៖ ស៊ូស្លាប់, ស៊ូទ្រាំ, ស៊ូធ្វើការ, ស៊ូទៅទាំងភ្លៀង។
មិនស៊ូ មិនប្រថុយ, មិនហ៊ាន ។ តស៊ូ តមិនលែង, តដោយប្រថុយ ។ ប្រើជា គុ ក៏បាន : ចិត្តស៊ូ ចិត្តដែលហ៊ានប្រថុយ, ចិត្តដែលប៉ិនទ្រាំ ។ ( ព. កា. ) : ស៊ូខំតស៊ូ ធ្វើតាមគំរូ អ្នកប្រាជ្ញព្រេងនាយ ស៊ូដាច់ស៊ូបង់ ព្រោះចង់ពណ្ណរាយ ស៊ូកុំឲ្យក្លាយ ទៅជាទុជ៌ន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖