ស៊ុម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សរសេរជា ជុ៍ម ឬ ទ្រុម អ. ថ. ស៊ុម ) ខ្លោងដែលរចនាដោយស្លឹកទន្សែឬដោយស្លឹកឈើស្រស់ជាដើម មានសណ្ឋានជាខ្លោងទ្វារ ធ្វើជាលំអក្នុងវេលាធ្វើបុណ្យ ឬទទួលឥស្សរជនជាដើម
ឧទាហរណ៍៖ ធ្វើស៊ុមទទួលព្រះករុណាជាម្ចាស់ជីវិត។
ក្បាច់រចនាមានសណ្ឋានជាខ្លោង ដាក់ភ្ជាប់លើទ្វារឬលើបង្អួច
ឧទាហរណ៍៖ ស៊ុមទ្វារ, ស៊ុមបង្អួច ។
( ស. សុ់ម .អ. ថ. ស៊ុម “អង្រុត” ) ប្រដាប់មានសណ្ឋានជាអង្រុត តែធំខ្ពស់សម្រាប់ក្រុងមាន់ជាដើម។
ឧទាហរណ៍៖ ស៊ុមមាន់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖