Posted on Leave a comment

តើពាក្យ «ស៊ី» មានន័យដូចម្ដេច ?


ស៊ី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) បរិភោគភោជនាហារ ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ ( ខ្មែរបុរាណប្រើ ស្វោយ ); សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្ត្រីធំថា ពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ
ឧទាហរណ៍៖ មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី ( បុរាណថា ឆី ) ; ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ ។

                      ស៊ីជំនោរ ឬស៊ីបញ្ជោរ ឡើងបញ្ជោរ ។
ឧទាហរណ៍៖ មនុស្សស៊ីជំនោរ ។

                      ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ ដែលមានបាតជ្រៅ(ចំពោះតែនាវា)
ឧទាហរណ៍៖ ទូកស៊ីជម្រៅ (ព.ផ្ទ. ស៊ីរាក់ ឬ ស៊ីទឹករាក់) ។

                     ស៊ីឈ្នួល ធ្វើការយកឈ្នួល, ទទួលជួលឲ្យគេ ។ ស៊ីតូច ចាយវាយតូច ឬស៊ីម្ហូបតិចមុខ (ព.ផ្ទ. ស៊ីធំ) ។ ស៊ីថោក យកតម្លៃថោក, យកថ្លៃតិច(ព.ផ្ទ. ស៊ីថ្លៃ) ។ ស៊ីថ្លៃ យកថ្លៃច្រើន (ព.ផ្ទ. ស៊ីថោក) ។ ស៊ីទម្លាក់ ឬស៊ីយាងយាវ និយាយពីទូកងមាឌរឹង បានតែអុំទម្លាក់ច្រវាឲ្យយាងយាវមួយៗទើបលឿន ។
ឧទាហរណ៍៖ ទូកនេះស៊ីទម្លាក់ អុំសាប់មិនលឿនទេ(ព.ផ្ទ. ស៊ីសាប់) ។

                      ស៊ីធំ ស៊ីម្ហូបច្រើនមុខឬចាយវាយធំ(ព.ផ្ទ.ស៊ីតូច) ។ ស៊ីនុយ ត្របាក់នុយ,លេបនុយ ។ ព.ប្រ. ស៊ីសំណូក ។ ស៊ីនៅមុខ បំបាត់យកនៅមុខ ឬលួចនៅមុខ ។ ស៊ីប្រាក់ ឬស៊ីប្រាក់កាស បំបាត់ប្រាក់ (មានបំបាត់ប្រាក់រាជការជាដើម) ឬយកប្រាក់សំណូក។ ស៊ីប្រាក់ខែ បានប្រាក់ដែលត្រូវបើកតាមកំណត់ពេញរៀងរាល់ខែ (មាសិក) ។ ស៊ីប្រាក់ថ្ងៃ បានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃដែលធ្វើការ (ទិនិក) ។ ស៊ីប្រាក់រ៉ឺត្រែត, ស៊ីរ៉ឺត្រែត ឬ ស៊ីប្រាក់កម្រៃ បានប្រាក់ដែលខ្លួនអ្នករាជការចាស់ត្រូវបានរៀងរាល់ខែ( ដោយមិនបាច់ធ្វើរាជការ គឺចូលនិវត្តន៍ ) ។ ស៊ីប្រេង,បង្អស់ប្រេង,ចុះប្រេង រថយន្ដអ្នក ស៊ីប្រេងតិចជាងរបស់ខ្ញុំ ។ ស៊ីផឹក ស៊ីផងផឹកស្រាផង ។ ស៊ីផេះ! ឬស៊ីតែផេះ! ( ព. សា. ) គ្មានអ្វីស៊ី ( ម. ព. ផេះ ផង ) ។ ស៊ីផ្ដាច់ស្រុក យកប្រយោជន៍បានពីស្រុកមួយទាំងមូល។ ព. ប្រ. លេងឈ្នះកាយយកគ្រាប់ទាំងអស់ពីក្នុងរន្ធមិនឲ្យអ្នកម្ខាងដើរផងបាន(ក្នុងល្បែងបាយខុំ) ។ ស៊ីផ្លែត្នោត ត្រូវគេបញ្ឆោតឬចាញ់បោកគេ ។ ស៊ីផ្អែម ស៊ីចំណីផ្អែម ។ ព. ប្រ. រកបានដោយងាយៗ, មានចំណេញងាយៗ, ងាយបានប្រាក់ ។ ស៊ីពីក្រោយខ្នង យកបានពីក្រោយខ្នង ឬបំបាត់យកបានមិនឲ្យដឹងខ្លួន។ ស៊ីពីមុខ យកបានពីមុខឬបំបាត់យកពីមុខ ។ ស៊ីព្រោះលោះកម្លាំង មិនធ្វើការនឿយហត់ព្រមទាំងបានសុខស្រួលដោយសារកូនឬកូនសិស្សចិញ្ចឹមរក្សា ។ ស៊ីម៉ង់ ស៊ីក្នុងមួយរន្ធបានតែគ្រាប់មួយម៉ង់ៗ (ក្នុងល្បែងបាយខុំ) ។ ព. ប្រ. គួរនឹងបានច្រើន បែរជាបានតែមួយគត់ឬគួរនឹងបានចំណែកច្រើនទៅជាបានតែមួយចំណែក ។ ស៊ីមិនមុត ធ្វើការមិនកើតឬយកប្រយោជន៍មិនបាន ។ ស៊ីមួយចំហៀងស្រុក បានប្រយោជន៍ពីក្នុងស្រុកចំនួនពាក់កណ្ដាល ។ព. ប្រ. លេងឈ្នះកាយយកគ្រាប់ពីប៉ែកខាងគេអស់ទាំង៥រន្ធ ( ក្នុងល្បែងបាយខុំ ) ។ ស៊ីមេកូន យកទាំងមេទាំងកូន ឬ យកទាំងម្ដាយទាំងកូន ។ ព. ប្រ. ស៊ីម្ដងពីររន្ធ ( ល្បែងបាយខុំ ) ។ ស៊ីរាក់ ឬ ស៊ីទឹករាក់ ដែលមានបាតរាក់ ( ចំពោះតែនាវា )
ឧទាហរណ៍៖ ទូកស៊ីរាក់ (ព. ផ្ទ. ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ) ។

                    ស៊ីរះសងខាង ចេះរេបែរលៃលកយកប្រយោជន៍ឲ្យបានពីមនុស្សទាំងពីរខាង ។ព. ទ. បុ. នាងតីស្មាគាង ស៊ីរះសងខាងមិនឲ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឲ្យអាក់អន់ចិត្តមកលើខ្លួនផង ឲ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រី ម្នាក់ឈ្មោះ តី ដែលមានប្ដីពីរចេះផ្គាប់ចិត្តប្ដីទាំងពីរនាក់មិនឲ្យអាក់អន់ ។ ស៊ីវេលា អស់វេលា,ខាតវេលា
ឧទាហរណ៍៖ ស៊ីរះសងខាង ចេះរេបែរលៃលកយកប្រយោជន៍ឲ្យបានពីមនុស្សទាំងពីរខាង ។ព. ទ. បុ. នាងតីស្មាគាង ស៊ីរះសងខាងមិនឲ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឲ្យអាក់អន់ចិត្តមកលើខ្លួនផង ឲ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រី ម្នាក់ឈ្មោះ តី ដែលមានប្ដីពីរចេះផ្គាប់ចិត្តប្ដីទាំងពីរនាក់មិនឲ្យអាក់អន់ ។ ស៊ីវេលា អស់វេលា,ខាតវេលា

                      ស៊ីសាច់ បរិភោគសាច់ ។ ព. ប្រ. ខឹងខ្លាំង, ខឹងខ្លាំងស្ទើរហ៊ានស៊ីសាច់
ឧទាហរណ៍៖ ខឹងស៊ីសាច់ ។

                     ស៊ីសាច់ខ្នង (ព. ប្រ.) ស៊ីសំណូក ។ ស៊ីសាប់ និយាយពីទូក-ងមាឌទន់បានតែអុំសាប់ឲ្យញាប់ច្រវាទើបលឿន
ឧទាហរណ៍៖ ទូកនេះស៊ីសាប់ អុំយាងយាវមិនលឿនទេ ( ព. ផ្ទ. ស៊ីទម្លាក់ ឬ ស៊ីយាងយាវ ) ។

                   ស៊ីសោហ៊ុយ ចុះសោហ៊ុយ, ត្រូវចាយប្រាក់តាមការប្រកប ។

ឧទាហរណ៍៖ ការនុះមិនស៊ីសោហ៊ុយច្រើនប៉ុន្មានទេ ។

                  ស៊ីចាយ ចាយវាយស៊ីផឹកតាមតែប្រទះ ។ ស៊ីចុក(ព.សា.) ស៊ីស្លាចុកថ្នាំ; ចិញ្ចឹមជីវិតតាមប្រក្រតី ។ ស៊ីចុកបុកទំពា (ព.សា.) ស៊ីចាយអស់គង់ជាមួយគ្នា, អត់ឃ្លានមានស៊ីជាមួយគ្នា ។ ស៊ីចំណេញ យកចំណេញ។ ស៊ីជី ចាប់យកជាតិជី,ស្រូបយកជាតិជី ។

ឧទាហរណ៍៖ ដីស៊ីជី។

                   ស៊ីជើង កាត់សាច់ចង្វែកម្រាមជើង

ឧទាហរណ៍៖ ទឹកស៊ីជើង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សី អ. ថ. ស៊ី៎ ) ព័ណ៌, សម្បុរ ។ ស៊ីនួន ( ស. សីន្វល អ. ថ. ស៊ី៎នួន ) សម្បុរ-សលាយលឿងខ្ចីបន្តិចៗ, សម្បុរ-សលឿងខ្ចីប៉ផូរ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply