ស៊ង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលហ៊ុមព្រួលបញ្ចូលត្រី, បង្ខាំងត្រី
ឧទាហរណ៍៖ ចាប់ត្រីក្នុងស៊ង។
ច្រកឬប្រហប់មានសណ្ឋានជាទ្វារជ្រលមឬជ្រៅ ។
ឧទាហរណ៍៖ ចូលតាមស៊ង ។
កញ្ចប់ធ្វើដោយស្លឹកចេកស្រស់ជាដើមមានសណ្ឋានជ្រលមមានស្រទាប់ហូតទាញចេញបាន សម្រាប់ដាក់ស្លាបារី
ឧទាហរណ៍៖ ស៊ងស្លា, មាន ២ បែបគឺ ស៊ងតូច ស៊ងដាក់ម្លូបៀកនិងស្លាចំណិត, ថ្នាំឬមានបារីផង; ស៊ងធំ ស៊ងដាក់ស្លឹកម្លូព្រមទាំងកំបោរ, ស្លាជ្វា, ស្លា, ថ្នាំ ។
ចួនធ្វើដោយមាស ប្រាក់, ស្ពាន់ មានសណ្ឋានជ្រលមដែរ តែឥតស្រទាប់ឬថតហូតទេ សម្រាប់ដាក់ម្លូឬបារី ។
ឧទាហរណ៍៖ ស៊ងមាស, ស៊ងប្រាក់, ស៊ងស្ពាន់ ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុពណ៌កោស ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖