សំរឹទ្ធ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សំ + ឫទ្ធ ឬ ឫទ្ធិ ) សេចក្តីសម្រេច; សេចក្តីចម្រើន; ការលូតលាស់, ដុះដាល; ផលសម្រេច ។ ខ្មែរហៅលោហៈមួយប្រភេទកើតអំពីការលាយផ្សំលោហជាតិផ្សេងៗ មានដែក, ស្ពាន់ជាដើម, សន្មតថាជារបស់ត្រជាក់ត្រជំនាំឲ្យសម្រេចប្រយោជន៍ផ្សេងៗ ( ច្រើនសរសេរ សំរឹទ្ធិ ជាង )
ឧទាហរណ៍៖ ព្រះសំរឹទ្ធិ, ផ្តិលសំរឹទ្ធិ ( សរសេរជា សំឫទ្ធ ឬ សំឫទ្ធិ ក៏បាន )។
សំរឹទ្ធិ ឬ សំឫទ្ធិ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-រ៉ិត-ធិ, ដូចជា សំរឹទ្ធិការ្យ ( —កា ) ការសម្រេច, កិច្ចការដែលសម្រេចប្រយោជន៍ ។ សំរឹទ្ធិជ័យ ជ័យសម្រេច សំរឹទ្ធិជោគ ជោគសម្រេចផលប្រយោជន៍ ។ សំរឹទ្ធិភាព ភាពនៃសេចក្តីសម្រេច, ដំណើរសម្រេចប្រយោជន៍ ។ សំរឹទ្ធិស័ក ស័កសម្រេច គឺស័ក ១០ នៃឆ្នាំដែលជាចុងបំផុតនៃស័កទាំង១០ ( ម. ព. ស័ក ផង ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖